ខ ចែងនិងលក្ខខណ្ឌ
នៃការប្រើប្រាស់សេវាកម្ម PayGo
កាលបរិច្ឆេទកំណែប្រែចុងក្រោយ៖ ថ្ងៃទី៧ ខែឧសភា ឆ្នាំ ២០១៨
សេចក្តីណែនាំ
សូមស្វាគមន៍មកកាន់ PayGo (ទីនេះសំដៅដល់ “PayGo” “ពួកយើង” “យើង” “របស់ពួកយើង”) ដែលជាកម្មសិទ្ធិនិងដំណើរការដោយក្រុមហ៊ុន PayGo SEA (Cambodia) Plc មានអាសយដ្ឋាននៅអាគារលេខ ១៤៤ ដឺឡាណូ ជាន់ទី១ កាច់ជ្រុងផ្លូវលេខ ១៣៤ និង ១៦៩ រាជធានីភ្នំពេញ ប្រទេសកម្ពុជា។
PayGo គឺជាក្រុមហ៊ុនផ្តល់ប្រតិបត្តិការសេវាទូទាត់សងប្រាក់តាមប្រព័ន្ធដំណោះស្រាយបច្ចេកវិទ្យាថ្មីនិងទំនើប ដើម្បីធ្វើការប្រមូលនិងទទួលការទូទាត់ (“សេវាកម្ម”) ។
តាមរយៈការប្រើប្រាស់សេវាកម្មរបស់ PayGo យើងចាត់ទុកថាលោកអ្នកបានយល់ព្រមលើកិច្ចព្រមព្រៀងជាមួយ PayGo និងបានអាននូវខចែងនិងលក្ខខណ្ឌទាំងអស់ (“ខចែង”) នៃកិច្ចព្រមព្រៀងនេះ លោកអ្នកក៏យល់ព្រមចំពោះអនុភាព អនុវត្តតាមផ្លូវច្បាប់របស់លោកអ្នកនិងពួកយើងដែរ។ ប្រសិនបើអ្នកបដិសេធជាមួយខចែងទាំងអស់នេះ សូមកុំ ប្រើប្រាស់សេវាកម្ម។
សូមអានខចែងទាំងនេះដោយប្រុងប្រយ័ត្ន ព្រោះមានព័ត៌មានសំខាន់ទាក់ទងនឹងសិទ្ធិ ដំណោះស្រាយ និងកាតព្វកិច្ចតាមផ្លូវច្បាប់របស់លោកអ្នក។
PayGo សូមរក្សាសិទ្ធិទាមទារថ្លៃសេវាកម្ម ថ្លៃឈ្នួល និងប្រាក់កម្រៃរបស់មេធាវីពីជនដែលប្រើប្រាស់សេវាកម្មដោយ ក្លែងបន្លំ។
PayGo សូមរក្សាសិទ្ធិពិនិត្យខចែងនិងលក្ខខណ្ឌទាំងនេះ និងធ្វើការកែប្រែខចែងរៀងរាល់ពេល។ លោកអ្នកយល់ព្រមលើការកែប្រែខចែងជាបន្តបន្ទាប់របស់ PayGo និងយល់ស្របថាខ្លួនបានពិនិត្យ ឡើងវិញនូវខចែងនិងលក្ខខណ្ឌក្នុងកំឡុងពេលផ្លាស់ប្តូរទាំងឡាយ។ កំណែប្រែចុងក្រោយនៃ ខចែងនិងលក្ខខណ្ឌ នឹងដាក់ឱ្យលោកអ្នកពិនិត្យឡើងវិញនៅលើវេបសាយ www.paygo.com.kh
អត្ថន័យនៃពាក្យ
កិច្ចព្រមព្រៀង ខចែងនិងលក្ខខណ្ឌដូចដែលបានរៀបរាប់នៅក្នុងកិច្ចព្រមព្រៀងនេះ រួមបញ្ជូល កាលវិភាគ ឧបសម្ព័ន្ធ ឯកសារភ្ជាប់បន្ថែម គោលការណ៍ឯកជន គោលការណ៍ផ្សេងៗទៀតដែលទាក់ទងទៅនឹងសេវាកម្ម នឹងត្រូវរួមបញ្ជូលជាឯកសារយោងលើកិច្ចព្រមព្រៀង ដោយមានការកែប្រែ ទុកជាមោឃៈ សេចក្តីបន្ថែម ផ្លាស់ប្តូរ ឬជំនួសពីមួយពេលទៅមួយពេល។
សេវាកម្ម សេវាកម្មដំណើរប្រតិបត្តិការសេវាទូទាត់សងប្រាក់ផ្តល់ដោយ PayGo តាមរយៈដំណោះស្រាយបច្ចេកវិទ្យាទៅកាន់អ្នកប្រើប្រាស់។
អ្នកប្រើប្រាស់ រូបវន្តឬនីតិបុគ្គលដែលមានសមត្ថភាពពេញលេញក្នុងការអនុវត្ត ច្បាប់ក្នុងប្រទេសកម្ពុជា បានចុះកិច្ចព្រមព្រៀងនិងទទួលយកខចែងនេះ។
ដំណោះស្រាយបច្ចេកវិទ្យា ផលិតផលរបស់ PayGo ដូចជា PayGo Wallet, PayGo Kiosks និងផលិតផលផ្សេងៗទៀត។
PayGo Wallet កម្មវិធីទូរស័ព្ទស្មាតហ្វូនមួយ (បង្កើតឡើងសម្រាប់អ្នកប្រើប្រាស់ Android និង Apple) ដែលអនុញ្ញាតឱ្យអ្នកប្រើប្រាស់ PayGo អាចធ្វើការផ្ទេរប្រាក់ភ្លាមៗ និងទូទាត់សេវាកម្ម និងបង់ប្រាក់ តាមអិុធឺណិតពីទូរស័ព្ទចល័តរបស់ពួកគេដោយផ្ទាល់។
PayGo Kiosks ម៉ាស៊ីនស្វ័យប្រតិបត្តិការសម្រាប់ទទួលការទូទាត់ពី អតិថិជនទៅលើការបញ្ចូលទឹកប្រាក់ទូរស័ព្ទ ផ្ទេរប្រាក់ អិុនធឺណិត ទូរទស្សន៍ខ្សែកាប បញ្ចូលទឹកប្រាក់ក្នុងកម្មវិធីទូរស័ព្ទ wallets តាមអេឡិចត្រូនិកនានា និងការបង់ប្រាក់ផ្សេងទៀត។
ការចុះឈ្មោះ បែបបទផ្តល់ទៅអ្នកប្រើប្រាស់ដើម្បីចុះឈ្មោះគណនីរបស់ពួកគាត់ នៅក្នុងប្រព័ន្ធប្រតិបត្តិការ PayGo តាមរយៈការបំពេញនូវ លេខទូរស័ព្ទរបស់អ្នកប្រើប្រាស់ក្នុងទម្រង់បែបបទចុះឈ្មោះរបស់ PayGo Wallet ។
បន្ទាប់ពីការចុះឈ្មោះរួចរាល់ អ្នកប្រើប្រាស់អាចដាក់ប្រាក់ទៅក្នុង សមតុល្យគណនីរបស់ខ្លួន និងអាចធ្វើការទូទាត់ទៅលើសេវាកម្ម ដែលមាននៅក្នុងសេវាកម្មផ្តល់ដោយ PayGo ។
ប្រព័ន្ធប្រតិបត្តិការ PayGo ការរៀបចំនូវបច្ចេកវិទ្យានិងដំណោះស្រាយដែលអនុញ្ញាតឱ្យ PayGo ផ្តល់សេវាកម្មទៅកាន់អ្នកប្រើប្រាស់។
គណនីអ្នកប្រើប្រាស់ ការកត់ត្រានៅក្នុងប្រព័ន្ធប្រតិបត្តិការ PayGo ដែលបង្ហាញ ព័ត៌មានអំពីអ្នកប្រើប្រាស់ ការទូទាត់ពីមុន និងការដាក់ប្រាក់ទៅក្នុងសមតុល្យគណនីអ្នកប្រើប្រាស់។ លេខទូរស័ព្ទរបស់អ្នកប្រើប្រាស់ប្រាស់អាចបញ្ជាក់ពីអត្តសញ្ញាណគណនីអ្នកប្រើប្រាស់ប្រាស់នៅក្នុងគណនីរបស់ PayGo បាន។
លេខទូរសព័្ទអ្នកប្រើប្រាស់ លេខទូរស័ព្ទដែលបានផ្តល់ឱ្យអ្នកប្រើប្រាស់តាមរយៈប្រតិបត្តិករ បណ្តាញទូរស័ព្ទចល័តនៅពេលដែលអ្នកប្រើប្រាស់ភ្ជាប់ទៅបណ្តាញរបស់ប្រតិបត្តិករដោយបញ្ជាក់អត្តសញ្ញាណតាមការព្រមព្រៀង ក្នុងកិច្ចព្រមព្រៀងសេវាកម្មបណ្តាញទូរស័ព្ទចល័ត។ កិច្ចព្រមព្រៀងនេះត្រូវធ្វើនៅលើក្រដាសដែលបញ្ជាក់អំពីភាគីចូលរួម និងលទ្ធភាពរបស់អ្នកប្រើប្រាស់ក្នុងការទទួល និងដំណើរការទំនាក់ទំនងជាសំឡេង ការទទួលនិងផ្ញើសារជាអក្សរ និងសារ USSD តាមរយៈលេខទូរស័ព្ទនោះ។
ទិន្នន័យផ្ទៀងផ្ទាត់់ ទិន្នន័យផ្តល់ដោយអ្នកប្រើប្រាស់ទៅកាន់ PayGo ដើម្បីផ្ទៀងផ្ទាត់អ្នកប្រើប្រាស់នៅក្នុងប្រព័ន្ធប្រតិបត្តិការ PayGo។
សមតុល្យគណនីអ្នកប្រើប្រាស់ ចំនួនសាច់ប្រាក់ដែលអាចប្រើបានរបស់អ្នកប្រើប្រាស់ ក្នុងគោលបំណងសម្រាប់ការទាមទារពី PayGo ដើម្បីទូទាត់ជាប្រាក់សំណងទៅកាន់អ្នកទទួលប្រាក់។ សមតុល្យគណនីអ្នកប្រើប្រាស់ត្រូវបង្កើតឡើងដោយធ្វើការបន្ថែមសាច់ប្រាក់ដោយអ្នកប្រើប្រាស់ទៅក្នុងគណនី PayGo ដើម្បីបង្កើនតុល្យភាព។
ការទូទាត់ ប្រតិបត្តិការមួយសម្រាប់ការបង្កើត ការបញ្ជាក់ និងការបញ្ជូនដោយអ្នកប្រើប្រាស់ទៅកាន់ PayGo នូវទិន្នន័យស្តីពីការផ្ទេរប្រាក់ដែលមានក្នុងសមតុល្យគណនីរបស់អ្នកប្រើប្រាស់សម្រាប់ទូទាត់ទៅអ្នកទទួលប្រាក់។
អ្នកទទួលប្រាក់ នីតិបុគ្គល បុគ្គលសហគ្រិន ឬរូបវន្តបុគ្គលដែលមានសមត្ថភាពពេញលេញ និងស្របតាមច្បាប់នៃប្រទេសកម្ពុជា ធ្វើសកម្មភាពលក់ទំនិញទៅអតិថិជនចុងក្រោយដោយផ្ទាល់ សម្រាប់ការប្រើប្រាស់ផ្ទាល់ខ្លួន គ្រួសារ ឬអ្នកនៅក្នុងគ្រួសារ ជាសំណងដែលអ្នកប្រើប្រាស់ត្រូវធ្វើការទូទាត់ដោយប្រើសេវាកម្ម។
ទំនិញ ទំនិញ ការងារ និងសេវាកម្មលក់ ដោយអ្នកទទួលប្រាក់ទៅកាន់ អតិថិជនចុងក្រោយ (អ្នកប្រើប្រាស់ ) សម្រាប់ការប្រើប្រាស់ផ្ទាល់ខ្លួន គ្រួសារ និងការប្រើប្រាស់នៅក្នុងគ្រួសារ។
ប្រព័ន្ធប្រតិបត្តិការ PayGo KYC ប្រព័ន្ធស្វ័យប្រវត្តិមួយសម្រាប់ បញ្ជាក់ និងផ្ទៀងផ្ទាត់អត្តសញ្ញាណរបស់អ្នកប្រើប្រាស់។
ក្រដាសប្រាក់ខូច ក្រដាសប្រាក់ដុល្លារអាមេរិក ផ្លូវការដែលមិនទទួលយកដោយ ធនាគារប្រតិបត្តិការរបស់ PayGo ដោយសារតែលក្ខខណ្ឌរូបរាង។
ភាគីជាប់ពាក់ព័ន្ធ PayGo និង អ្នកប្រើប្រាស់ ទាំងពីរ
កម្មវត្ថុនៃកិច្ចព្រមព្រៀង
PayGo នឹងផ្តល់ឱ្យអ្នកប្រើប្រាស់នូវសេវាកម្មដើម្បីជាដំណោះស្រាយលើការទូទាត់របស់អ្នកប្រើប្រាស់ទៅកាន់អ្នកទទួល ប្រាក់ ហើយអ្នកប្រើប្រាស់យល់ព្រមទៅលើខចែងនិងលក្ខខណ្ឌនៃកិច្ចព្រមព្រៀងនេះ។
ការចុះឈ្មោះ
ដើម្បីទទួលបានការអនុញ្ញាតឱ្យប្រើសេវាកម្ម អ្នកប្រើប្រាស់ត្រូវចុះឈ្មោះក្នុងប្រព័ន្ធប្រតិបត្តិការ PayGo តាមរយៈកម្មវិធី PayGo Wallet ដោយផ្តល់ជាលេខទូរស័ព្ទរបស់អ្នកប្រើប្រាស់។
គណនីអ្នកប្រើប្រាស់នៅក្នុងប្រព័ន្ធប្រតិបត្តិការ PayGo គឺត្រូវបង្កើតតាមរយៈ៖
ទាញយក និងដំឡើងកម្មវិធី PayGo Wallet ពី Google Play ឬ AppStore ទៅទូរស័ព្ទស្មាតហ្វូនរបស់លោកអ្នក
បន្ទាប់ពីការដំឡើង បើកកម្មវិធី និងវាយបញ្ចូលលេខទូរស័ព្ទរបស់លោកអ្នកដើម្បីចុះឈ្មោះ Wallet
អ្នកនឹងទទួលបានលេខកូដសម្ងាត់ចំនួន ៤ ខ្ទង់តាមរយៈសារទូរស័ព្ទដៃ។ វាយបញ្ចូលលេខកូដនោះទៅក្នុងគូឡោនបញ្ចូលព័ត៌មាន រួចចុចពាក្យ OK
កំណត់លេខកូដ ៤ ខ្ទង់ជាលេខកូដសម្ងាត់របស់លោកអ្នក
វាយលេខកូដសម្ងាត់នោះម្តងទៀត
វាយបញ្ជូលកូដប្រូម៉ូសិន (វាយបញ្ជូល PayGo Wallet ID របស់មិត្តភក្តិលោកអ្នកដែលបានណែនាំ PayGo Wallet)។ ប្រសិនបើអ្នកគ្មានកូដប្រូម៉ូសិន ចុចពាក្យ Skip
ឥឡូវនេះ PayGo Wallet របស់លោកអ្នកគឺបានដំឡើង និងរួចរាល់សម្រាប់ប្រើប្រាស់។
ការដាក់ប្រាក់ទៅក្នុងសមតុល្យគណនីអ្នកប្រើប្រាស់
ក្នុងការប្រើសេវាកម្មដែលផ្តល់ដោយ PayGo អ្នកប្រើប្រាស់គួរបន្ថែមទឹកប្រាក់ក្នុងសមតុល្យគណនីរបស់ខ្លួន នៅក្នុងចំនួនទឹកប្រាក់ដែលបានជ្រើសរើសតាមការសម្រេចចិត្តរបស់អ្នកប្រើប្រាស់ដោយវិធីសាស្រ្តខាងក្រោម៖
ការទូទាត់ចំនួនទឹកប្រាក់សមស្របនៃការដាក់ប្រាក់តាមម៉ាស៊ីន PayGo Kiosks
ការទូទាត់ចំនួនទឹកប្រាក់សមស្របនៃការដាក់ប្រាក់តាមរយៈអ្នកគិតលុយនៅធនាគារ ABA
ការទូទាត់ចំនួនទឹកប្រាក់សមស្របនៃការដាក់ប្រាក់ទៅកាន់គណនី PayGo តាមប្រតិបត្តិការ ផ្ទេរប្រាក់ពីស្ថាប័នឥណទានដទៃទៀតដែលមានកិច្ចសន្យាជាមួយ PayGo
ការទូទាត់ចំនួនទឹកប្រាក់សមស្របនៃការដាក់ប្រាក់ទៅក្នុងគណនី PayGo តាមរយៈការធ្វើប្រតិបត្តិការ តាមគណនីធនាគាររបស់អ្នកប្រើប្រាស់ដែលបានបើកនៅគ្រប់ស្ថាប័នឥណទានដែលមានកិច្ចសន្យាជាមួយ PayGo ។
ក្រដាសប្រាក់ខូច
PayGo រក្សាសិទ្ធិផ្អាកគណនីអ្នកប្រើប្រាស់ក្នុងករណីដែលអ្នកប្រើប្រាស់បញ្ចូលក្រដាសប្រាក់ខូចទៅក្នុង ម៉ាស៊ីន PayGo Kiosk ។
អ្នកប្រើប្រាស់ត្រូវជំនួសក្រដាសប្រាក់ដែលខូចទាំងអស់ជាមួយក្រដាសដែលត្រឹមត្រូវ និងប្រគល់ទៅឱ្យអ្នកតំណាងរបស់ PayGo ។
ក្នុងករណីដែលអ្នកប្រើប្រាស់បដិសេធមិនផ្លាស់ប្តូរក្រដាសប្រាក់ដែលខូចជាមួយក្រដាសប្រាក់ដែលត្រឹមត្រូវនោះទេ PayGo សូមរក្សាសិទ្ធិក្នុងការកាត់ទឹកប្រាក់ ៥០ (ហាសិប ) ភាគរយនៃតម្លៃក្រដាស ដែលខូចពីសមតុល្យគណនីអ្នកប្រើប្រាស់។
ទឹកប្រាក់ក្នុងគណនីសមតុល្យគណនីអ្នកប្រើប្រាស់
សិទ្ធិក្នុងការដាក់ប្រាក់នៅក្នុងសមតុល្យគណនីអ្នកប្រើប្រាស់ ត្រូវធ្វើឡើងដោយអ្នកប្រើប្រាស់តាមរយៈការដាក់ស្នើលិខិត ភ្ជាប់ជាមួយច្បាប់ចម្លងនៃកិច្ចព្រមព្រៀងដែលបានធ្វើឡើងរវាងអ្នកប្រើប្រាស់ និងប្រតិបត្តិករបណ្តាញទូរស័ព្ទចល័តស្តីពី ការផ្តល់សេវាបណ្តាញទូរស័ព្ទចល័ត ដើម្បីអនុញ្ញាតឱ្យអ្នកប្រើប្រាស់មានសិទ្ធិប្រើលេខទូរស័ព្ទកំឡុងពេលធ្វើការ ចុះឈ្មោះជាមួយ PayGo និងច្បាប់ចម្លងលិខិតឆ្លងដែនរឺក៏ឯកសារផ្សេងទៀតដើម្បីសម្គាល់អត្តសញ្ញាណរបស់ អ្នកប្រើប្រាស់។
ប្រសិនបើអ្នកប្រើប្រាស់បរាជ័យក្នុងការបញ្ជូនឯកសារដែលបានបញ្ជាក់ខាងលើក្នុងរយៈពេលសាមសិប (៣០ ) ថ្ងៃនៃ ប្រតិទិនគិតចាប់តាំងពីកាលបរិច្ឆេទនៃការជូនដំណឹង PayGo មានសិទ្ធិបញ្ចប់កិច្ចព្រមព្រៀងដោយការសម្រេចចិត្តរបស់ ខ្លួន។
នីតិវិធី
នៅពេលអ្នកប្រើប្រាស់ចាប់ផ្តើមចូលប្រើគណនីអ្នកប្រើប្រាស់ ហើយសមតុល្យគណនីមានទឹកប្រាក់គ្រប់គ្រាន់ អ្នកប្រើប្រាស់អាចប្រើសេវាកម្មបានភ្លាមៗ។
ប្រតិបត្ដិការទូទាត់ត្រូវបានអនុវត្តដោយអ្នកប្រើប្រាស់តាមរយៈការធ្វើប្រតិបត្តិការ ការបញ្ជាក់ និង ការអនុញ្ញាតឱ្យ PayGo ធ្វើការទូទាត់ជាសំណងទៅកាន់អ្នកទទួលប្រាក់។
សិទ្ធិក្នុងការទូទាត់តំណាងឱ្យអ្នកប្រើប្រាស់ត្រូវបានអនុញ្ញាតតាមរយៈការដាក់ស្នើព័ត៌មានលម្អិតនៃការទូទាត់ដោយអ្នកប្រើប្រាស់រួមទាំងព័ត៌មានអំពី៖
អ្នកទទួលប្រាក់ដែលនឹងទទួលបានការទូទាត់
ព័ត៌មានអំពីការទូទាត់ដែលកំណត់ពីគោលបំណង (ឧទាហរណ៍ ព័ត៌មានលេខទូរស័ព្ទ លេខគណនី និងព័ត៌មានផ្សេងៗទៀតអាស្រ័យទៅតាមប្រភេទព័ត៌មានដែលចាំបាច់សម្រាប់ការទូទាត់ )
ចំនួនទឹកប្រាក់ទូទាត់ជាដើម
តាមវិធីដូចខាងក្រោម៖
ដោយបំពេញទម្រង់ឱ្យបានត្រឹមត្រូវនៅក្នុងម៉ាស៊ីន PayGo Kiosk
ដោយបំពេញទម្រង់ឱ្យបានត្រឹមត្រូវនៅក្នុងកម្មវិធីស្មាតហ្វូន PayGo Wallet
PayGo ដោះស្រាយជាមួយសំណើទទួលបានពីអ្នកប្រើប្រាស់ រួចធ្វើការទូទាត់ដោយប្រើសមតុល្យគណនីអ្នកប្រើប្រាស់ យោងទៅតាមខចែងទីនេះដើម្បីប្តូរជាសេវាកម្មផ្តល់ដោយ PayGo ។
PayGo រ៉ាប់រ៉ងកត់ត្រាក្នុងបញ្ជីអេឡិចត្រូនិចគ្រប់ករណីនៃការកើតឡើង ការកែប្រែ ឬការបញ្ចប់នូវសិទ្ធិនិងកាតព្វកិច្ចនៃ ភាគីជាប់ពាក់ព័ន្ធក្រោមកិច្ចព្រមព្រៀងនេះ។
អ្នកប្រើប្រាស់ទទួលស្គាល់ថាកាតព្វកិច្ច PayGo ទៅកាន់អ្នកប្រើប្រាស់ដើម្បីអនុវត្តសំណើក្នុងការទូទាត់ ត្រូវចាត់ទុកថា បានបំពេញ ចាប់តាំងពីពេលមានការកាត់ទឹកប្រាក់លើចំនួនទឹកប្រាក់នៃការទូទាត់ពីគណនីអ្នកប្រើប្រាស់ តាមប្រព័ន្ធប្រតិបត្តិការ PayGo ដើម្បីជាសំណងទៅអ្នកទទួលប្រាក់ តាមព័ត៌មានលម្អិតផ្តល់ដោយអ្នកប្រើប្រាស់។
PayGo មិនចាត់ចែង ឬគ្រប់គ្រងលើភាពស្របច្បាប់នៃប្រតិបត្តិការរវាងអ្នកប្រើប្រាស់និងអ្នកទទួលប្រាក់ និងលក្ខខណ្ឌនានារបស់ពួកគេទេ ក៏ដូចជាអង្គហេតុនិងសមិទ្ធផលនៃកិច្ចព្រមព្រៀងទ្វេភាគី ការអនុវត្ត និងការលុបចោលប្រតិបត្តិការ រួមទាំងសំណងលើប្រតិបត្តិការនិងការទូទាត់ប្រាក់រវាងអ្នកប្រើប្រាស់ និង / ឬអ្នកទទួលប្រាក់លើការទូទាត់ពន្ធផ្សេងៗ។ លើសពីនេះទៅទៀត PayGo មិនចាត់ទុកការទាមទាររបស់អ្នកប្រើប្រាស់ជាប់ពាក់ព័ន្ធទៅនឹងប្រតិបត្តិការមិនត្រឹមត្រូវ (ការបំពេញកាតព្វកិច្ចមិនត្រឹមត្រូវ ) ដោយអ្នកទទួលប្រាក់លើការទទួលខុសត្រូវលើប្រតិបត្តិការ រួមទាំងកាតព្វកិច្ចដែលស្ថិតក្រោមប្រតិបតិ្តការដើម្បីផ្ទេរវត្ថុដែលបានទិញដោយអ្នកប្រើប្រាស់នោះទេ។
ការផ្ទៀងផ្ទាត់
ដើម្បីយល់កាន់តែច្បាស់ពីអ្នកប្រើប្រាស់របស់យើង និងជួយគ្រប់គ្រងសុវត្ថិភាពនៃគណនីរបស់ពួកគេ យើងតម្រូវឱ្យអ្នកប្រើប្រាស់ទាំងអស់ដាក់ស្នើព័ត៌មាននិងឯកសារដូចខាងក្រោមមកប្រព័ន្ធប្រតិបត្តិការ PayGo KYC តាមរយៈកម្មវិធី PayGo Wallet៖
សំណួរទៅកាន់អ្នកប្រើប្រាស់ដែលបានបំពេញរួចរាល់
រូបថតឯកសារដែលបញ្ជាក់ពីអត្តសញ្ញាណរបស់អ្នកប្រើប្រាស់ (អត្តសញ្ញាណប័ណ្ណឬលិខិតឆ្លងដែន )
រូបថតអ្នកប្រើប្រាស់កំពុងកាន់ឯកសារ (អត្តសញ្ញាណប័ណ្ណ ឬលិខិតឆ្លងដែន ឬប័ណ្ណបើកបរ)
ប្រព័ន្ធ PayGo KYC នឹងពិនិត្យមើលព័ត៌មាននិងឯកសាររបស់អ្នកប្រើប្រាស់ ហើយ៖
ផ្ទៀងផ្ទាត់គណនីអ្នកប្រើប្រាស់ប្រសិនបើឯកសារទាំងអស់ត្រឹមត្រូវឬ
បដិសេធឯកសារដែលបានផ្ញើមកប្រសិនបើមិនត្រឹមត្រូវ។ អ្នកប្រើប្រាស់អាចផ្ញើឯកសារម្តងទៀត។
ក្នុងករណីទាំងពីរនេះ ប្រព័ន្ធប្រតិបត្តិការ PayGo KYC នឹងផ្ញើសារទាក់ទងអំពីការផ្ទៀងផ្ទាត់ទៅអ្នកប្រើប្រាស់។
ក្នុងករណីកិច្ចព្រមព្រៀងត្រូវបានបញ្ចប់ដោយការព្រមព្រៀងរវាងអ្នកប្រើប្រាស់ និងប្រតិបត្តិករបណ្តាញ ទូរស័ព្ទចល័តតាមការផ្តាច់លេខទូរស័ព្ទចល័តដែលបានបញ្ជាក់ដោយអ្នកប្រើប្រាស់ កំឡុងពេលចុះឈ្មោះ គណនីនៅក្នុងប្រព័ន្ធប្រតិបត្តិការ PayGo អ្នកប្រើប្រាស់ត្រូវមានកាតព្វកិច្ចឈប់ប្រើប្រាស់សេវាកម្ម ដោយផ្អែកលើទិន្នន័យផ្ទៀងផ្ទាត់ ដែលរួមមានលេខទូរស័ព្ទដៃដែលបានរៀបរាប់ខាងលើ និងការបញ្ចប់កិច្ចព្រមព្រៀងដែលធ្វើឡើងរវាងអ្នកប្រើប្រាស់និង PayGo ។
ការកំណត់
PayGo កំណត់ការផ្ទេរប្រាក់ដូចខាងក្រោម៖
ប្រតិបត្តិការ |
បរិយាយ |
អតិថិជនបានផ្ទៀងផ្ទាត់រួច |
បញ្ចូលលុយទូរស័ព្ទ |
Max balance of the wallet |
2,500 USD |
Max amount of 1 deposit |
1,000 USD |
|
Max amount of 1 transaction |
1,000 USD |
|
Max transactions per 1 day |
100 transactions |
|
Daily limit |
1,000 USD |
|
Monthly limit |
2,500 USD |
PayGO កំណត់ដូចខាងក្រោមសម្រាប់ការទូទាត់តាមកាតនិមិ្មត៖
កំណត់គឺ ១០០០ (មួយពាន់ ) ដុល្លារសម្រាប់អំឡុងពេលពីថ្ងៃច័ន្ទ ម៉ោង 00:00 ដល់ថ្ងៃច័ន្ទ ម៉ោង 00:00 បន្ទាប់ ។
ក្នុងករណីដែលអ្នកប្រើប្រាស់ប្រើលើសពីដែនកំណត់ខាងលើ PayGo មានសិទ្ធិ៖
បដិសេធសំណើរបស់អ្នកប្រើប្រាស់ក្នុងការទូទាត់
ផ្អាកគណនីអ្នកប្រើប្រាស់រហូតទាល់តែអ្នកប្រើប្រាស់ដាក់ស្នើឯកសារដែលតម្រូវទាំងអស់។
PayGo មិនទទួលខុសត្រូវចំពោះសមិទ្ធិផលដែលបណ្តាលមកពីការប្រើហួសកំណត់នោះទេ។
រូបិយប័ណ្ណឌីជីថល (Cryptocurrency)
ការទូទាត់ទាក់ទងទៅនឹងរូបិយប័ណ្ណឌីជីថលដោយការប្រើប្រាស់សេវាកម្ម PayGo ដូចជា Bitcoin និងរូបិយប័ណ្ណផ្សេងទៀតត្រូវបានហាមឃាត់យ៉ាងតឹងរ៉ឹង !
ក្នុងករណីអ្នកប្រើប្រាស់ជាប់ពាក់ព័ន្ធក្នុងការទូទាត់ដែលទាក់ទងទៅនឹងរូបិយប័ណ្ណឌីជីថល PayGo មានសិទិ្ធបិទគណនីអ្នកប្រើប្រាស់ និងរក្សាទុកប្រាក់នៅក្នុងសមតុល្យគណនីអ្នកប្រើប្រាស់។
តម្លៃសេវាកម្ម
ការបញ្ចូលទឹកប្រាក់ / ការទូទាត់វិក្កយបត្រនិងការផ្ទេរប្រាក់
PayGo កំណត់លើថ្លៃសេវាដើម្បីបំពេញសំណើរបស់អ្នកប្រើប្រាស់ក្នុងការទូទាត់។ PayGo ជូនដំណឹងដល់ អ្នកប្រើប្រាស់អំពីថ្លៃឈ្នួលសេវាលើសេវាកម្មនីមួយៗនៅពេលដែលអ្នកប្រើប្រាស់ស្នើសុំធ្វើការទូទាត់។
ការទូទាត់តាមកាត
PayGo កំណត់ថ្លៃសេវាដូចខាងក្រោមសម្រាប់ការទូទាត់តាមកាត៖
០.១០ ដុល្លារសម្រាប់ការទូទាត់តាមកាតទាំងអស់ដែលមានតម្លៃក្រោម ៥ ដុល្លារ
២% នៃចំនួនទឹកប្រាក់ទូទាត់សម្រាប់ការទូទាត់តាមកាតទាំងអស់ដែលមានតម្លៃច្រើនជាង ៥ ដុល្លារ
ការកែសម្រួលលើការទូទាត់
ក្នុងករណីដែលអ្នកប្រើប្រាស់ធ្វើការទូទាត់ និងចង់ផ្លាស់ប្តូរព័ត៌មានលម្អិតរបស់អ្នកទទួលប្រាក់ អ្នកប្រើប្រាស់ត្រូវបញ្ជូនសំណើរទៅក្រុមការងាររបស់ PayGo យូរបំផុត ១៤ (ដប់បួន) ថ្ងៃបន្ទាប់ពីការទូទាត់ ត្រូវបានធ្វើឡើង។
PayGo មានសិទ្ធិមិនពិនិត្យលើការស្នើសុំក្រោយ ១៤ (ដប់បួន) ថ្ងៃបន្ទាប់ពីការទូទាត់ត្រូវបានធ្វើឡើង។
PayGo អាចផ្លាស់ប្តូរព័ត៌មានលម្អិតរបស់អ្នកទទួលប្រាក់ក្នុងករណីដែលការទូទាត់មិនបានបញ្ចប់ដោយជោគជ័យ។
ប្រសិនបើការទូទាត់ត្រូវបានបញ្ចប់ដោយជោគជ័យ PayGo មិនអាចប្តូរព័ត៌មានលម្អិតនៃការទូទាត់បានទេ។
ក្នុងករណីដែលអ្នកប្រើប្រាស់ផ្ទេរប្រាក់ទៅគណនី PayGo ខុស និងផ្តល់ភស្តុតាងនៃការទូទាត់មិនត្រឹមត្រូវនោះ PayGo សូមរក្សាសិទ្ធិបិទគណនី PayGo ខុសនេះរហូតទាល់តែមានការបញ្ជាក់អំពីជម្លោះ។
ការសងប្រាក់នៃការទូទាត់តាមកាតនិមិ្មត
ក្នុងករណីដែលអ្នកប្រើប្រាស់ធ្វើប្រតិបត្តិការទូទាត់តាមកាតនិមិ្មតជោគជ័យ និងទទួលបានទឹកប្រាក់ត្រឡប់ ពីដៃគូទូទាត់ (Merchant) អ្នកប្រើប្រាស់ត្រូវបញ្ជូនសំណើរទៅផ្នែកជំនួយរបស់ PayGo ។ PayGo នឹងពិនិត្យមើល ប្រសិនបើព័ត៌មានលម្អិតនៃការស្នើសុំគឺត្រឹមត្រូវ PayGo នឹងសងប្រាក់វិញក្នុងចំនួនទឹកប្រាក់ មិនច្រើនជាងចំនួនទូទាត់ដើមទៅគណនីអ្នកប្រើប្រាស់វិញក្នុងរយៈពេល ២ ថ្ងៃនៃថ្ងៃធ្វើការ។
ក្នុងករណីអ្នកប្រើប្រាស់បានធ្វើការទូទាត់តាមកាតនិមិ្មតដោយជោគជ័យ ហើយដៃគូទូទាត់ (Merchant) មិនបានផ្ញើ សំណើរដកប្រាក់ទៅ PayGo ទេ PayGo មានសិទ្ឋិកាត់ចំនួនទឹកប្រាក់ទូទាត់ពីសមតុល្យគណនីអ្នកប្រើប្រាស់ ហើយរក្សាទុកនៅក្នុងគណនីធនាគារ PayGo រយៈពេល ៣២ (សាមសិបពីរ ) ថ្ងៃបន្ទាប់ពីការទូទាត់ត្រូវបានធ្វើឡើង។ បន្ទាប់ពីរយៈពេលនេះ អ្នកប្រើប្រាស់ត្រូវបញ្ជូនសំណើរទៅផ្នែកជំនួយ PayGo ហើយ PayGo នឹងប្រគល់ជូននូវចំនួនទឹកប្រាក់ទូទាត់ទៅសមតុល្យគណនីអ្នកប្រើប្រាស់ក្នុងរយៈពេល ២ ថ្ងៃនៃថ្ងៃធ្វើការ ប្រសិនបើដៃគូទូទាត់មិនបានដកប្រាក់ពីគណនីធនាគារ PayGo ទេ ។
ទំនួលខុសត្រូវនិងសិទ្ធិរបស់អ្នកប្រើប្រាស់
អ្នកប្រើប្រាស់មានសិទ្ធិប្រើសេវាកម្មពេញលេញ ទៅលើប្រតិបត្តិការទូទាត់សមស្របដែលបានបញ្ជាក់ ដោយកិច្ចព្រមព្រៀងនេះតាមការកំណត់ដោយ PayGo ។ ការពិពណ៌នាអំពីសេវាកម្មផ្សេងៗដែលផ្តល់ដោយ PayGo ត្រូវបានផ្សព្វផ្សាយនៅក្នុងប្រព័ន្ធផ្សព្វផ្សាយជាសាធារណៈ និងដាក់បង្ហាញជាអចិន្ត្រៃយនៅលើគេហទំព័ររបស់ PayGo ។
អ្នកប្រើប្រាស់មានសិទ្ធប្រើសេវាកម្មដោយការសម្រេចចិត្តរបស់ខ្លួនដោយផ្អែកលើទិន្នន័យផ្ទៀងផ្ទាត់។ ការប្រើប្រាស់សេវា PayGo ត្រូវបានកំណត់ដោយកាតព្វកិច្ចដែលបានដាក់ដល់អ្នកប្រើប្រាស់ក្នុងការមិនបង្កើតឡើងវិញ ធ្វើសារថ្មីឬចម្លង លក់ឬផ្ទេរ ក៏ដូចជាមិនប្រើប្រាស់សម្រាប់គោលបំណងពាណិជ្ជកម្មណាមួយនៃសមាសធាតុប្រព័ន្ធប្រតិបត្តិការ PayGo ក៏ដូចជាមិនអនុញ្ញាតឱ្យមានការចូលប្រើណាមួយឡើយពីភាគីទីបី។
សិទ្ធិក្នុងការប្រើសេវានេះបន្ទាប់ពីចុះឈ្មោះចូលប្រព័ន្ធប្រតិបត្តិការហើយនិងការប្រើគណនីអ្នកប្រើប្រាស់ គឺមានលក្ខណៈផ្តាច់មុខ និងមិនអាចធ្វើការផ្ទេរបានទេ។
ក្នុងករណីដែលអ្នកប្រើប្រាស់អនុញ្ញាតឱ្យភាគីទីបីចូលដំណើរការទិន្នន័យផ្ទៀងផ្ទាត់របស់ខ្លួន អ្នកប្រើប្រាស់ត្រូវទទួលខុសត្រូវទាំងស្រុងសម្រាប់ប្រតិបត្តិការដែលធ្វើឡើងដោយភាគីទីបី ក៏ដូចជាការខូចខាតដែលបណ្តាលមកពីភាគីទីបីទៅកាន់អ្នកផ្តល់សេវាកម្មទូទាត់សងប្រាក់ ទៅកាន់ PayGo និងទៅកាន់គណនីអ្នកប្រើប្រាស់។
អ្នកប្រើប្រាស់មានសិទ្ធិបដិសេធមិនប្រើសេវាកម្មដែលផ្តល់ដោយ PayGo គ្រប់ពេលវេលា។
អ្នកប្រើប្រាស់ត្រូវមានកាតព្វកិច្ចរក្សាទុកទិន្នន័យផ្ទៀងផ្ទាត់របស់ខ្លួនពីភាគីទីបី។
ក្នុងករណីបាត់បង់ទិន្នន័យផ្ទៀងផ្ទាត់ អ្នកប្រើប្រាស់ត្រូវជូនដំណឹងទៅ PayGo ភ្លាមៗ។
ក្នុងករណីមានការខកខានជូនដំណឹង និង / ឬការជូនដំណឹងផ្ញើដោយអ្នកប្រើប្រាស់ ទៅ PayGo មានភាពមិនត្រឹមត្រូវលើការបាត់បង់ទិន្នន័យផ្ទៀងផ្ទាត់នោះ PayGo នឹងមិនទទួលខុសត្រូវចំពោះការខូចខាតទៅលើ គណនីអ្នកប្រើប្រាស់ឡើយ។
លើសពីនេះទៅទៀត អ្នកប្រើប្រាស់ត្រូវមានកាតព្វកិច្ចសងប្រាក់ទៅ PayGo វិញ សម្រាប់ការខូចខាត ទៅលើអ្នកផ្តល់សេវាទូទាត់សងប្រាក់ និង / ឬ PayGo នៅពេលទិន្នន័យផ្ទៀងផ្ទាត់របស់អ្នកប្រើប្រាស់ត្រូវបានប្រើ។
អ្នកប្រើប្រាស់មានសិទ្ធិដាក់ពាក្យស្នើសុំដើម្បីទទួលបាននូវការទូទាត់ពីមុនទៅលើគណនីរបស់ខ្លួនសម្រាប់ការទូទាត់ដែលបានធ្វើឡើងក្នុងរយៈពេល ៦ (ប្រាំមួយ ) ខែនៃប្រតិទិនមុនកាលបរិច្ឆេទការស្នើសុំ។ PayGo នឹងផ្តល់ព័ត៌មានទៅវិញក្នុងរយៈពេល ២ (ពីរ ) ថ្ងៃនៃថ្ងៃធ្វើការចាប់ពីថ្ងៃដែលអ្នកប្រើប្រាស់ដាក់ការស្នើសុំបានត្រឹមត្រូវ។
អ្នកប្រើប្រាស់ត្រូវបានជូនដំណឹង និងទទួលស្គាល់ថាប្រតិបត្តិការទាំងអស់ដែលទាក់ទងទៅនឹងសេវាកម្ម របស់ប្រព័ន្ធប្រតិបត្តិការ គឺអាចធ្វើបានរាល់ពេលទិន្នន័យផ្ទៀងផ្ទាត់ត្រឹមត្រូវបានវាយបញ្ចូល។
អ្នកប្រើប្រាស់យល់ព្រមលើការប្រើទិន្នន័យផ្ទាល់ខ្លួនរបស់គាត់ដោយ PayGo ជាពិសេសចំពោះសកម្មភាព សំខាន់ៗដូចជា៖ ការចងក្រង ការចាត់ថ្នាក់ ការបញ្ចូលសមាសធាតុ ការរក្សាសុវត្ថិភាព ការកែសម្រួល (ការកែលម្អ ការកែប្រែ) ការប្រើប្រាស់ ការផ្សព្វផ្សាយ (ព្រមទំាងការផ្ទេរ ) ការក្លែងបន្លំ ការប្តេជ្ញាចិត្ត ការលុបចោល ព្រមទាំងការបំពេញនូវលក្ខន្តិកៈនៃបទបញ្ជាដែលមានគោលបំណងប្រឆាំងនឹងភាពមិនស្របច្បាប់នៃការទិញរូបិយវត្ថុ។ នីតិវិធីដែលបានបញ្ជាក់ខាងលើអាចត្រូវបានអនុវត្តដោយស្វ័យប្រវត្តិ។
អ្នកប្រើប្រាស់យល់ព្រមថា PayGo មានសិទ្ធិផ្ទេរទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់ទៅឱ្យភាគីទីបី សម្រាប់គោលបំណងប្រតិបត្តិការទូទាត់ដោយកិច្ចព្រមព្រៀងរវាង PayGo និងភាគីទីបី ។
អ្នកប្រើប្រាស់យល់ព្រមថា PayGo មានសិទ្ធិផ្ទេរទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់ទៅឱ្យស្ថាប័នដែលមានការអនុញ្ញាត ក្នុងករណីមានការប្រើហួសដែនកំណត់នៃសិទ្ធិរបស់អ្នកប្រើប្រាស់។
អ្នកប្រើប្រាស់ត្រូវបញ្ជាក់ពីសុពលភាពនៃកិច្ចព្រមព្រៀងនាពេលបច្ចុប្បន្នស្តីពីការផ្តល់សេវាបណ្តាញទូរស័ព្ទចល័តជាមួយនឹងប្រតិបត្តិករបណ្តាញទូរស័ព្ទចល័ត និងបញ្ជាក់ពីសិទ្ធិរបស់អ្នកប្រើប្រាស់ក្នុងការប្រើ លេខទូរស័ព្ទដែលបានបញ្ជាក់នោះ នៅពេលចុះឈ្មោះបើកគណនីជាមួយ PayGo ហើយអ្នកប្រើប្រាស់ត្រូវ មានកាតព្វកិច្ចក្នុងការបង្ហាញកិច្ចព្រមព្រៀងដែលបានលើកឡើងនេះឱ្យបានឆាប់បំផុតទៅ PayGo ដើម្បីឱ្យ PayGo កំណត់អត្តសញ្ញាណអ្នកប្រើប្រាស់ និងបញ្ជាក់ពីសិទ្ធិរបស់គាត់ក្នុងការប្រើគណនី។
អ្នកប្រើប្រាស់ផ្តល់សិទ្ធិឱ្យ PayGo ធ្វើការហៅទូរស័ព្ទ ផ្ញើសារទៅគាត់តាមលេខទូរស័ព្ទនិងអឺុម៉ែលរបស់ អ្នកប្រើប្រាស់សម្រាប់គោលបំណងដូចខាងក្រោម៖
បង្កើនកម្រិតសុវត្ថិភាពនៃសេវាកម្ម រួមទាំងករណីប៉ះពាល់លើការទូទាត់ជំនួសឱ្យអ្នកទទួលប្រាក់
ជូនដំណឹងដល់អ្នកប្រើប្រាស់អំពីផលិតផល សេវាកម្ម និងប្រតិបត្តិការថ្មីដែលផ្តល់ដោយ PayGo
បញ្ជូនសារជាព័ត៌មានបែបពាណិជ្ជកម្ម និងផ្តល់ជាព័ត៌មាន រួមមានព័ត៌មានអំពីផលិតផលនិងសេវាកម្ម ដែលផ្តល់ដោយភាគីទីបី
ដើម្បីចេញការសាកសួរព័ត៌មានលើការបញ្ជាក់អំពីសំណើរប្រតិបត្តិការដែលបានបំពេញ។
បង្ហាញទៅកាន់អ្នកប្រើប្រាស់នូវព័ត៌មានបន្ថែមតាមការណែនាំរបស់អ្នកទទួលប្រាក់ នៅពេលដែលការទូទាត់ត្រូវបានប៉ះពាល់តាមរយៈការទូទាត់តាម PayGo ។
អ្នកប្រើប្រាស់អសកម្ម
ក្នុងករណីអ្នកប្រើប្រាស់មិនធ្វើប្រតិបត្តិការទូទាត់ក្នុងរយៈពេល ៣ (បី ) ខែ PayGo មានសិទ្ធិបិទគណនី អ្នកប្រើប្រាស់ដោយមិនអាចបើកសារជាថ្មីវិញឡើយ។ ក៏ដូចគ្នាចំពោះទិន្នន័យផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់ និងប្រតិបត្តិការពីមុននឹងត្រូវបានលុយចោលពីប្រព័ន្ធប្រតិបត្តិការ PayGo ហើយសមតុល្យគណនីនឹងត្រូវ បានលុបចោល។
ការសម្ងាត់និងសុវត្ថិភាព
ភាគីពាក់ព័ន្ធត្រូវចាត់វិធានការចាំបាច់ដើម្បីការពារ និងរក្សាឱ្យមានសុវត្ថិភាពនូវព័ត៌មាននិងឯកសារដែល ត្រូវបានបង្ហាញតាមរយៈការប្រើប្រាស់សេវាកម្ម ឬទទួលបានដោយភាគីពាក់ព័ន្ធក្នុងការប្រើប្រាស់សេវាកម្ម។
អ្នកប្រើប្រាស់ត្រូវប្រកាន់យកនូវវិធានការចាំបាច់ទាំងអស់ដើម្បីរក្សាការសម្ងាត់ ទប់ស្កាត់ការប្រើប្រាស់ ដោយគ្មានការអនុញ្ញាត និងដើម្បីការពារទិន្នន័យផ្ទៀងផ្ទាត់របស់ពួកគាត់ពីការចូលប្រើដោយគ្មាន ការអនុញ្ញាតពីភាគីទីបី។ អ្នកប្រើប្រាស់នឹងមិនត្រូវជូនដំណឹងអំពីទិន្នន័យផ្ទៀងផ្ទាត់របស់ពួកគាត់ទៅកាន់ភាគីទីបីឡើយ។
ក្នុងគោលបំណងការពារលើការប្រើប្រាស់ដោយគ្មានការអនុញ្ញាតណាមួយ និងដើម្បីការពារទិន្នន័យ ផ្ទៀងផ្ទាត់ផ្ទាល់របស់ខ្លួនពីការចូលប្រើដោយគ្មានការអនុញ្ញាតពីភាគីទីបីតាមរយៈបណ្តាញដំណើរការផ្ទាល់ខ្លួន (remote access channels) អ្នកប្រើប្រាស់ត្រូវធ្វើការដំឡើងនូវកម្មវិធីកម្ចាត់មេរោគ និងថែរក្សាបច្ចុប្បន្នភាពនៃកម្មវិធីដែលខ្លួនគាត់ប្រើ។ ប្រសិនបើអ្នកប្រើប្រាស់មិនដំឡើងកម្មវិធីកំចាត់មេរោគណាមួយទេ ឬការប្រើប្រាស់កម្មវិធីកម្ចាត់មេរោគ ដែលគ្មានអាជ្ញាប័ណ្ណ (ទិញដោយខុសច្បាប់ ) ឬការធ្វើបច្ចុប្បន្នភាពយឺតយូរដែលគំរាមកំហែងដល់ការចូល ប្រើប្រាស់ទិន្នន័យផ្ទៀងផ្ទាត់ដោយគ្មានការអនុញ្ញាតពីភាគីទីបីនោះ PayGo នឹងមិនទទួលខុសត្រូវ ចំពោះការខូចខាតណាមួយទៅលើគណនីអ្នកប្រើប្រាស់តាមរយៈការចូលទៅប្រើសេវាកម្មដោយប្រើទិន្នន័យផ្ទៀងផ្ទាត់របស់អ្នកប្រើប្រាស់នោះឡើយ។
PayGo ត្រូវចាត់វិធានការត្រួតពិនិត្យលើការសម្ងាត់ដែលទាក់ទងនឹងព័ត៌មានលម្អិតផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់ ព្រមទាំងព័ត៌មានផ្សេងៗទៀតរបស់អ្នកប្រើប្រាស់ដែលបានបង្ហាញមក PayGo ក្នុងការតភ្ជាប់ការប្រើប្រាស់សេវា លើកលែងតែនៅពេល៖
ព័ត៌មានបែបនេះគឺបើកចំហជាសាធារណៈ។
ព័ត៌មានត្រូវបានបញ្ចេញតាមការស្នើសុំ ឬដោយការអនុញ្ញាតពីអ្នកប្រើប្រាស់។
ព័ត៌មានគឺជាកម្មវត្ថុក្នុងការបង្ហាញដល់ភាគីជាប់កិច្ចសន្យា ក្នុងគោលបំណងចាំបាច់ដើម្បីដំណើរការ ទៅមុខនៃកិច្ចព្រមព្រៀងដែលបានសម្រេចនេះ។
ព័ត៌មានដែលតម្រូវឱ្យបង្ហាញនៅលើមូលដ្ឋានដែលមានចែងក្នុងច្បាប់ ឬការជាប់សង្ស័យ ឬសំណើជាប់ពាក់ព័ន្ធរបស់តុលាការ ឬស្ថាប័នរដ្ឋ។
ភាគីជាប់ពាក់ព័ន្ធត្រូវអនុវត្ត៖
មិនត្រូវធ្វើប្រតិបត្តិការសេវាហិរញ្ញវត្ថុខុសច្បាប់ ការជួញដូរខុសច្បាប់ ប្រតិបត្តិការស្របច្បាប់លើប្រាក់ចំណូលដែលទទួលបានដោយឧក្រិដ្ឋកម្ម និងប្រតិបត្តិការផ្សេងទៀតដែលរំលោភបំពានលើច្បាប់។
ទប់ស្កាត់ការជួញដូរខុសច្បាប់ ការធ្វើប្រតិបត្តិការហិរញ្ញវត្ថុខុសច្បាប់ ការធ្វើប្រតិបត្តិការមានបំណងធ្វើឱ្យស្របច្បាប់ (ការលាងសម្អាត) នៃប្រាក់ចំណូលដែលទទួលបានដោយឧក្រិដ្ឋកម្ម។
PayGo សូមរក្សាសិទ្ធិក្នុងការបដិសេធមិនឱ្យអ្នកប្រើប្រាស់ធ្វើការទូទាត់ដោយប្រើសេវាកម្ម រួមទាំងករណីជាប់ការសង្ស័យលើភាពស្របច្បាប់នៃសកម្មភាពប្រតិបត្តិការរបស់អ្នកប្រើប្រាស់។ ក្នុងករណីបែបនេះ PayGo មានសិទ្ធិទាមទារពីអ្នកប្រើប្រាស់នូវ៖
ព័ត៌មានបន្ថែមអំពីសកម្មភាពរបស់អ្នកប្រើប្រាស់ (បានចងក្រងជាឯកសារនៅលើក្រដាស ) ។ ក្នុងករណីមានការបដិសេធ ឬបរាជ័យក្នុងការបង្ហាញព័ត៌មានទាំងនេះ ក្នុងរយៈពេល ១៥ (ដប់ប្រាំ ) ថ្ងៃ PayGo នឹងផ្អាកគណនីអ្នកប្រើប្រាស់។
ការបង្ហាញឯកសារ ការបញ្ជាក់ទិន្នន័យ ការកំណត់អត្តសញ្ញាណអ្នកប្រើប្រាស់
ការបង្ហាញពីកិច្ចព្រមព្រៀងសេវាកម្មដែលបានធ្វើឡើងជាមួយប្រតិបត្តិករទូរគមនាគមន៍ចល័ត ផ្តល់សិទ្ធិដល់អ្នកប្រើប្រាស់ដើម្បីប្រើលេខដែលបានបញ្ជាក់ដោយអ្នកប្រើប្រាស់នៅពេលចុះឈ្មោះគណនី នៅក្នុងសេវាកម្ម។
PayGo ត្រូវចាត់វិធានការដើម្បីត្រួតពិនិត្យជាអចិន្ត្រៃយអំពីការសម្ងាត់នៃព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកប្រើប្រាស់។ PayGo មិនត្រូវប្រើ ឬបង្ហាញព័ត៌មានណាមួយ ពីអត្តសញ្ញាណរបស់អ្នកប្រើប្រាស់ក្នុង គោលបំណងដែលមិនទាក់ទងជាមួយការអនុវត្តនិងការចេញឯកសារ ការបង្កើតតម្រូវការ ឬដំណោះស្រាយជាមួយអ្នកប្រើប្រាស់នោះទេ។ ការបង្ហាញព័ត៌មានណាមួយអាចធ្វើទៅបាននៅក្នុងករណីបានជូនដំណឹងដល់អ្នកប្រើប្រាស់នៅ ពេលកំពុងធ្វើប្រតិបត្តិការ ឬដោយការព្រមព្រៀងរបស់អ្នកប្រើប្រាស់។ បន្ទាប់ពីនេះ PayGo នឹងមានសិទ្ធិផ្តល់ឱ្យអ្នកដទៃនូវសិទ្ធិទទួលព័ត៌មានទៅលើអ្នកប្រើប្រាស់ និងលុះត្រាតែអ្នកប្រើប្រាស់បានបង្ហាញចំណាប់អារម្មណ៍ផ្ទាល់របស់ខ្លួនលើទំនិញ ការងារ ឬសេវាកម្មរបស់ពួកគេ។
ប្រសិនបើមានការសង្ស័យអំពីការចូលដោយគ្មានការអនុញ្ញាតពីភាគីទីបីទៅក្នុងគណនីអ្នកប្រើប្រាស់ PayGo មានសិទ្ធិផ្អាកគណនីអ្នកប្រើប្រាស់រហូតដល់ព័ត៌មានលម្អិតត្រូវបានបញ្ជាក់។
PayGo មានសិទិ្ធគ្រប់ពេលដោយមិនចាំបាច់ជូនដំណឹងជាមុនទៅអ្នកប្រើប្រាស់ ដើម្បីធ្វើកំណែទម្រង់និងណែនាំវិធានការសុវត្ថិភាពបន្ថែមចំពោះការប្រើប្រាស់សេវាកម្ម។ PayGo ត្រូវចេញសេចក្តីជូនដំណឹងនៅលើគេហទំព័ររបស់ខ្លួនអំពីការណែនាំអំពីវិធានការសុវត្ថិភាពនិងសកម្មភាពរបស់អ្នកប្រើប្រាស់ដែលពាក់ព័ន្ធនឹងវិធានការនេះ (ប្រសិនបើមាន ) ។
អាជ្ញាប័ណ្ណខចែងនិងលក្ខខណ្ឌនៃសេវាកម្ម
អ្នកកាន់កាប់សិទ្ធិលើសេវាកម្មគឺ PayGo ។ បទប្បញ្ញត្តិផ្នែកនេះនៃកិច្ចព្រមព្រៀង គឺជាខចែងនិងលក្ខខណ្ឌនៃកិច្ចព្រមព្រៀងអាជ្ញាប័ណ្ណរវាង PayGo និងអ្នកប្រើប្រាស់ (ដែលតទៅនេះហៅថា "កិច្ចព្រមព្រៀង ") ។ អ្នកប្រើប្រាស់គឺជាបុគ្គលម្នាក់ដែលប្រើប្រាស់ដំណោះស្រាយបច្ចេកវិទ្យាជាមួយគោលបំណងដូចដែលបានកំណត់ដោយ PayGo រួមទាំងអ្នកដែលមិនពាក់ព័ន្ធនឹងការប្រើប្រាស់សេវាកម្ម។
PayGo ត្រូវរួចពីកាតព្វកិច្ច និងផ្ទេរសិទ្ធិទៅអ្នកប្រើប្រាស់ដូចដែលបានលើកឡើងនៅក្នុងកិច្ចព្រមព្រៀងនេះ នូវដំណោះស្រាយបច្ចេកវិទ្យា ចំនែកអ្នកប្រើប្រាស់ត្រូវគោរពតាមកាតព្វកិច្ចដែលបានបញ្ជាក់ទីនេះ។
កិច្ចព្រមព្រៀងមិនមានន័យថាជាការផ្ទេរទៅអ្នកប្រើប្រាស់នូវរាល់សិទ្ធិលើដំណោះស្រាយបច្ចេកវិទ្យានោះឡើយ ឬជាកម្មសិទ្ធិរបស់អ្នកប្រើប្រាស់ស្របតាមច្បាប់នៃប្រទេសកម្ពុជានោះទេ។ សិទ្ធិដទៃទៀតរបស់ PayGo ពាក់ព័ន្ធជាមួយដំណោះស្រាយបច្ចេកវិទ្យា ត្រូវបានការពារដោយច្បាប់នៃប្រទេសកម្ពុជា ក៏ដូចជាច្បាប់ និងកិច្ចព្រមព្រៀងផ្សេងទៀតដែលអាចកើតឡើងពាក់ព័ន្ធនឹងដំណោះស្រាយបច្ចេកវិទ្យា។
កិច្ចព្រមព្រៀងនេះ ត្រូវបង្ហាញពីឆន្ទៈរបស់អ្នកប្រើប្រាស់និង PayGo ហើយមិនត្រូវមានលក្ខណៈជាការផ្សាយពាណិជ្ជកម្ម និងមិនមែនជាមូលដ្ឋានសម្រាប់ការទូទាត់ ឬការផ្ទេរតម្លៃសម្ភារៈផ្សេងទៀតនោះទេ។ អ្នកប្រើប្រាស់មិនត្រូវប្រើម៉ាកសញ្ញាណាមួយទាក់ទងនឹងដំណោះស្រាយបច្ចេកវិទ្យា ក៏ដូចជាមិនប្រើប្រាស់ ឬមិនចម្លង ឬផ្លាស់ប្តូរ ឬមិនបញ្ចូលគ្នា ឬមិនផ្ទេរការចម្លងនៃដំណោះស្រាយបច្ចេកវិទ្យាមិនថាក្នុងលក្ខខណ្ឌណាមួយក៏ដោយ។
កិច្ចព្រមព្រៀងនេះនឹងមានប្រសិទ្ធភាពនៅពេលមានការយល់ព្រមលើការប្រើប្រាស់។ ការចាប់ផ្តើមលើការប្រើប្រាស់សេវាកម្ម (ការបញ្ជាក់ ) ដោយអ្នកប្រើប្រាស់ មានន័យថា អ្នកប្រើប្រាស់យល់ព្រមគ្រប់ខចែងនិងលក្ខខណ្ឌនៃកិច្ចព្រមព្រៀងនេះ។
កិច្ចព្រមព្រៀងត្រូវបានបញ្ចប់៖
តាមការសម្រេចចិត្តរបស់អ្នកប្រើប្រាស់ដើម្បីបញ្ឈប់ការប្រើសេវាកម្ម
តាមការសម្រេចចិត្តរបស់ PayGo ប្រសិនបើអ្នកប្រើប្រាស់បំពានលើកិច្ចព្រមព្រៀង។
ដំណោះស្រាយបច្ចេកវិទ្យាត្រូវបញ្ជូនទៅអ្នកប្រើប្រាស់ដោយគ្មានការធានាណាមួយឡើយ។ PayGo មិនទទួលខុសត្រូវចំពោះការខូចខាត ឬការបាត់បង់របស់អ្នកប្រើប្រាស់ ឬភាគីទីបីដែលជាប់ពាក់ព័ន្ធនឹងការប្រើប្រាស់បច្ចេកវិទ្យាដំណោះស្រាយ ផ្ទុយពីកិច្ចព្រមព្រៀង ឬការពិពណ៌នាពីការងាររបស់បច្ចេកវិទ្យាដំណោះស្រាយដែលផ្តល់ដោយ PayGo នោះទេ រួមទាំងប៉ុន្តែមិនកំណត់ចំពោះលទ្ធផលអវិជ្ជមានណាមួយសម្រាប់កម្មវិធីសូហ្វវែរ ឧបករណ៍ និងការភ្ជាប់អិុនធឺណិត របស់អ្នកប្រើប្រាស់ ។
អ្នកប្រើប្រាស់មិនត្រូវមានសិទ្ធប្រើប្រាស់ដំណោះស្រាយបច្ចេកវិទ្យាដើម្បីបង្កើតឧបករណ៍ប្រែក្លាយ ឬប្រើប្រាស់និស្សន្ទវត្ថុនោះដោយគ្មានការយល់ព្រមពី PayGo ឡើយ។
ប្រសិនបើអ្នកប្រើប្រាស់មានបំណងបញ្ចប់កិច្ចព្រមព្រៀងតាមការសម្រេចចិត្តរបស់គាត់ ឬអ្នកប្រើប្រាស់ទទួលការជូនដំណឹងពី PayGo ទៅលើការបញ្ចប់កិច្ចព្រមព្រៀង អ្នកប្រើប្រាស់ត្រូវតែបញ្ចប់ការប្រើដំណោះស្រាយបច្ចេកវិទ្យាក្នុងរយៈពេល ១ (មួយ ) ថ្ងៃ។
PayGo ហាមឃាត់ដាច់ខាតចំពោះការបំផ្លាញ និងលុបប្រភពកូដនៃដំណោះស្រាយបច្ចេកវិទ្យា។ ការហាមឃាត់នេះនៅក្នុងគោលបំណងធានាសុវត្ថិភាពរបស់អ្នកប្រើប្រាស់ និងបន្តមុខងារលើការផ្តល់សេវាកម្ម។
ការដោះស្រាយជម្លោះ
រាល់ជម្លោះដែលអាចកើតមានឡើងរវាងភាគីជាប់ពាក់ព័ន្ធនៅពេលបំពេញកាតព្វកិច្ចរបស់ខ្លួននៅក្រោម កិច្ចព្រមព្រៀងនេះ ត្រូវធ្វើឡើងនៅតុលាការនៃមជ្ឈត្តកម្មនៅកន្លែងដាក់ពាក្យបណ្តឹងលើចុងចោទ។
បទប្បញ្ញត្តិផ្សេងៗ
PayGo មានសិទ្ឋិធ្វើវិសោធនកម្មលើកិច្ចព្រមព្រៀងទ្វេភាគីតាមរយៈការផ្សព្វផ្សាយនៅលើគេហទំព័រ PayGo នូវអត្ថបទនៃកិច្ចព្រមព្រៀងនេះដែលមានការធ្វើវិសោធនកម្ម (ជាក់ស្តែងនៅលើកិច្ចព្រមព្រៀងនេះ ) ។ វិសោធនកម្មនឹងមានប្រសិទ្ធភាពនៅពេលដែលបានផ្សព្វផ្សាយ ទោះបីជាខចែងផ្សេងៗនៃការចូលជាធរមាននៃវិសោធនកម្មទាំងនោះ មិនទាន់ត្រូវបានកំណត់បន្ថែមទៅលើអត្ថបទជាក់ស្តែងនៃកិច្ចព្រមព្រៀងនេះក៏ដោយ។
PayGo មានសិទ្ធបញ្ចប់កិច្ចព្រមព្រៀង ប្រសិនបើអ្នកប្រើប្រាស់បំពានលើខចែងនិងលក្ខខណ្ឌនៃសេវាកម្ម ឬលើមូលដ្ឋានផ្សេងទៀតដែលមានចែងក្នុងច្បាប់ដែលមានប្រសិទ្ធភាព។
អ្នកប្រើប្រាស់ត្រូវធានាថាខ្លួនបានយល់ច្បាស់ពីខចែងនិងលក្ខខណ្ឌនៃកិច្ចព្រមព្រៀង ហើយអ្នកប្រើប្រាស់នឹងត្រូវទទួលយកខចែងនិងលក្ខខណ្ឌទាំងស្រុងដោយគ្មានការបដិសេធ។
អ្នកប្រើប្រាស់ត្រូវធានាថាខ្លួននឹងមិនប្រើប្រាស់សេវាកម្មក្នុងគោលបំណងផ្សេងក្រៅពីខចែងដែលមាននៅក្នុងកិច្ចព្រមព្រៀងនេះ។
ចំពោះសកម្មភាពរបស់អ្នកប្រើប្រាស់ទាំងអស់ដែលបានអនុវត្តនៅពេលប្រើសេវាកម្ម ពេលវេលានៃការអនុវត្ត នឹងត្រូវបានកំណត់ដោយប្រព័ន្ធប្រតិបត្តិការរបស់ម៉ាស៊ីន។ ក៏ដូចគ្នាចំពោះភាសាប្រើប្រាស់ក្នុងកិច្ចព្រមព្រៀង និងភាសាដែលត្រូវប្រើនៅពេលមានការសម្របសម្រួលណាមួយរវាងភាគីជាប់ពាក់ព័ន្ធ (រួមមានការឆ្លើយឆ្លង ការស្នើសុំ / ការជូនដំណឹង / ការពន្យល់ ការដាក់ស្នើឯកសារជាដើម) ភាគីជាប់ពាក់ព័ន្ធត្រូវកំណត់យកភាសាអង់គ្លេស។ រាល់ឯកសារទាំងអស់ដែលត្រូវដាក់ជូនដោយអនុលោមតាមកិច្ចព្រមព្រៀងនេះ ត្រូវធ្វើឡើងជាភាសាអង់គ្លេស ឬបកប្រែជាភាសាអង់គ្លេសតាមការអនុវត្តក្នុងប្រទេស។
ភាពព្រងើយកន្តើយរបស់ PayGo ប្រសិនបើអ្នកប្រើប្រាស់បំពានលើកិច្ចព្រមព្រៀងនេះ នឹងមិនបង្អាក់ដល់ PayGo ក្នុងការការពារផលប្រយោជន៍របស់ខ្លួននៅពេលក្រោយទេ ហើយនឹងមិនមានន័យថា PayGo បានលះបង់សិទ្ធិរបស់ខ្លួននោះទេ ប្រសិនបើអ្នកប្រើប្រាស់រំលោភលើកិច្ចព្រមព្រៀងនាពេលអនាគត។
កិច្ចព្រមព្រៀងនេះនឹងត្រូវចាត់ទុកជាខចែងនិងលក្ខខណ្ឌនៃកិច្ចព្រមព្រៀងភ្លាមៗ ពីពេលដែលអ្នកប្រើប្រាស់បានធ្វើសកម្មភាពក្នុងគោលបំណងចុះឈ្មោះគណនីអ្នកប្រើប្រាស់នៅក្នុងសេវាកម្មដោយវិធីណាមួយទៅតាមខចែងដែលមាន។
កិច្ចព្រមព្រៀងអាចត្រូវបានបញ្ចប់ដោយអ្នកប្រើប្រាស់តាមការជូនដំណឹងជាលាយលក្ខណ៍អក្សរទៅ PayGo ។ កិច្ចព្រមព្រៀងត្រូវចាត់ទុកថាត្រូវបានបញ្ចប់ក្នុងរយៈពេល ៣០ (សាមសិប ) ថ្ងៃនៃប្រតិទិន បន្ទាប់ពី PayGo ទទួលបានការជូនដំណឹង។ ទឹកប្រាក់ដែលរក្សាទុកនៅក្នុងសមតុល្យគណនីរបស់អ្នកប្រើប្រាស់នៅពេលបញ្ចប់កិច្ចព្រមព្រៀងនេះ នឹងបង្វែរជូនអ្នកប្រើប្រាស់វិញដោយ PayGo ក្នុងរយៈពេល ២០ (ម្ភៃ ) ថ្ងៃនៃថ្ងៃធ្វើការរបស់ធនាគារ គិតចាប់ពីថ្ងៃទទួលបានសំណើសុំជាលាយលក្ខណ៍អក្សររបស់អ្នកប្រើប្រាស់។ ការស្នើសុំជាលាយលក្ខណ៍អក្សររបស់អ្នកប្រើប្រាស់ត្រូវតែបញ្ជាក់ពីព័ត៌មានលម្អិតអំពីគណនីធនាគារដែលសាច់ប្រាក់ ត្រូវធ្វើការផ្ទេរចូល ហើយត្រូវបង្ហាញឯកសារបញ្ជាក់ពីសិទ្ធិរបស់អ្នកប្រើប្រាស់ចំពោះទឹកប្រាក់ដែលមាននៅលើសមតុល្យគណនីអ្នកប្រើប្រាស់។
ទំនាក់ទំនង
ប្រសិនបើលោកអ្នកមានសំណួរទាក់ទងទៅនឹងសេវាកម្ម សូមទំនាក់ទំនងមកពួកយើងតាមរយៈ៖
លេខទូរស័ព្ទ៖
+855 96 8157388
តាម Facebook៖ http://www.facebook.com/paygo24
អីុម៉ែល៖ customersupport@paygo24.com
អាសយដ្ឋាន៖ អាគារលេខ ១៤៤ ដឺឡាណូ ជាន់ទី១ កាច់ជ្រុងផ្លូវលេខ ១៣៤ និង ១៦៩ រាជធានីភ្នំពេញ ប្រទេសកម្ពុជា PO ២២៧៧។